ទស្សនកិច្ចទីក្រុងម៉ាទីណះ
ស្វែងយល់ពីឧត្តមភាព និងសុជីវធម៌ក្នុងការទស្សនកិច្ចទីក្រុងដ៏ពិសិដ្ឋនេះ
សូមស្វាគមន៍!
ទីក្រុងម៉ាទីណះ គឺជាទឹកដីដ៏ល្អជាងគេបំផុតបន្ទាប់ពីទីក្រុងម៉ាក្កះ។ នៅក្នុងមេរៀននេះ អ្នកនឹងបានដឹងពីឧត្តមភាពនៃទឹកដីនេះ និងសុជីវធម៌មួយចំនួនក្នុងការធ្វើទស្សនកិច្ចនៅទីនោះ។
គោលបំណងមេរៀន៖
- ១. ដឹងពីឧត្តមភាពនៃទីក្រុងម៉ាទីណះ
- ២. ដឹងពីសុជីវធម៌នៃការធ្វើទស្សនកិច្ចទីក្រុងម៉ាទីណះ
ឧត្តមភាពនៃទីក្រុងម៉ាទីណះ
ជាការពិតណាស់ ទីក្រុងម៉ាទីណះដែលជាទីក្រុងប្រកបដោយពរជ័យ ទទួលបាននូវកិត្តិយសដ៏ឧត្តុង្គឧត្តមដោយសារតែការចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)របស់ព្យាការីមូហាំម៉ាត់ ﷺ ទៅកាន់ទីនោះ រហូតធ្វើឲ្យវាក្លាយជាទឹកដីដែលល្អជាងគេបំផុតនៅលើផែនដីបន្ទាប់ពីទីក្រុងម៉ាក្កះ។
ការទស្សនកិច្ចទីក្រុងនេះ គឺត្រូវបានច្បាប់ឥស្លាមបង្គាប់ប្រើគ្រប់ពេលវេលាទាំងអស់ ហើយវាមិនជាប់ទាក់ទងនឹងកិច្ចការហាជ្ជីឡើយ។
(ពូខរី៖១១៨៩ និង មូស្លីម៖១៣៩៧)
សម្រាប់ទីក្រុងម៉ាទីណះ គឺមានឧត្តមភាព និងភាពវិសេសវិសាលជាច្រើន ក្នុងចំណោមនោះគឺ៖
កិច្ចការដែលព្យាការី ﷺ លោកបានធ្វើវាដំបូងគេនៅពេលដែលលោកបានទៅដល់ក្រុងម៉ាទីណះនោះ គឺការកសាងម៉ាស្ជិតណាហ្ពាវីដ៏ឧត្តុង្គឧត្តម ដែលវាបានក្លាយជាមជ្ឈមណ្ឌលនៃចំណេះដឹង ការអំពាវនាវ និងផ្សព្វផ្សាយសេចក្តីល្អរវាងមនុស្សលោកទាំងឡាយ។
(ពូខរី៖១១៩០ និង មូស្លីម៖១៣៩៤)
ព្យាការី ﷺ លោកបានដាក់បម្រាមចំពោះទឹកដីនេះតាមរយៈវ៉ាហ៊ី(សារ)ពីអល់ឡោះជាម្ចាស់។ ដូចនេះ គ្មានទេការបង្ហូរឈាម ការស្ពាយអាវុធ និងការបំភ័យដល់នរណាម្នាក់នៅក្នុងទីក្រុងនេះ ហើយក៏មិនអាចកាប់បំផ្លាញដើមឈើ ឬអ្វីផ្សេងទៀតនៅក្នុងព្រំដែននៃតំបន់បម្រាមរបស់វានោះដែរ។
(អាពូហ្ទាវូទ៖២០៣៥, អះម៉ាត់៖៩៥៩)
(មូស្លីម៖១៣៧៣)
(ពូខរី៖១៨៨០ និង មូស្លីម៖១៣៧៩)
ព្យាការី ﷺ លោកបានសន្យាចំពោះអ្នកដែលទ្រាំអត់ធ្មត់នឹងភាពតាងតឹងចំពោះជីវិតរស់នៅក្នុងទីក្រុងម៉ាទីណះនូវការជួយអន្តរាគមន៍អំពីលោកនាថ្ងៃបរលោក។
(មូស្លីម៖១៣៦៣)
(តៀរមីហ្ស៊ី៖៣៩១៧ និង អ៊ិពនូម៉ាហ្ជះ៖៣១១២)
សេចក្តីជំនឿ(អ៊ីម៉ាន) នឹងវិលត្រឡប់ទៅកាន់ម៉ាទីណះវិញ ហើយភាពស្មោគគ្រោក និងប្រការអាក្រក់នានា គឺគ្មានកន្លែងសម្រាប់វានៅក្នុងទឹកដីនេះឡើយ។
(ពូខរី៖១៨៧៦ និង មូស្លីម៖១៤៧)
(មូស្លីម៖១៣៨១)
សុជីវធម៌នៃការធ្វើទស្សនកិច្ចទីក្រុងម៉ាទីណះ
ចំពោះអ្នកដែលធ្វើទស្សនកិច្ចទីក្រុងម៉ាទីណះ គប្បីប្រកាន់ខ្ជាប់នូវសុជីវធម៌មួយចំនួនដូចជា៖
ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យចាត់ទុកគោលបំណងនៃការធ្វើដំណើរទៅកាន់ក្រុងម៉ាទីណះ គឺដើម្បីទស្សនកិច្ចម៉ាស្ជិតព្យាការី(ម៉ាស្ជិតណាហ្ពាវី) ពុំមែនដើម្បីទៅទស្សកិច្ច(ហ្ស៊ីយ៉ារ៉ោះ)ផ្នូរព្យាការីមូហាំម៉ាត់នោះឡើយ។
(ពូខរី៖១១៨៩, មូស្លីម៖១៣៩៧)
នៅពេលដែលគេបានទៅដល់ម៉ាស្ជិត ស៊ូណិតឲ្យគេឈានជើងស្តាំចូលមុន ហើយសូត្រថា៖
ត្រូវសឡាតតះយ៉ាតុលម៉ាស្ជិតចំនួនពីររ៉ក្អាត់។ ប្រសិនបើគេអាចសឡាតនៅក្នុងរ៉ាវហ្ទោះ(ឈ្មោះកន្លែងមួយនៅក្នុងម៉ាស្ជិតព្យាការីដែលមានន័យថា សួនឧទ្យាន)ទៀតនោះ គឺកាន់តែប្រសើរ។
គេប្រើស៊ូណិតឲ្យទៅមើល(ហ្ស៊ីយ៉ារ៉ោះ)ផ្នូរព្យាការីមូហាំម៉ាត់ ﷺ និងសហាហ្ពាត់ទាំងពីររបស់លោក (គឺអាពូហ្ពាកើរ និងអ៊ូមើរ)ផងដែរ។ គេត្រូវឈរនៅទិសខាងផ្នូររបស់ព្យាការី ប្រកបដោយសុជីវធម៌ មិនត្រូវតម្លើងសំឡេងខ្លាំងៗ និងត្រូវប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយពោលថា៖
បន្ទាប់មក ត្រូវឈានជើងស្តាំមួយជំហាន ឬពីរជំហាន ដើម្បីឈរនៅមុខផ្នូររបស់អាពូហ្ពាកើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ហើយត្រូវឲ្យសាឡាមទៅកាន់គាត់ និងសុំឱ្យអល់ឡោះផ្តល់នូវការពេញចិត្តចំពោះគាត់។ ក្រោយមក ត្រូវឈានជើងស្តាំមួយជំហាន ឬពីរជំហានទៀត ដើម្បីឈរនៅមុខផ្នូររបស់អ៊ូមើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ហើយត្រូវឲ្យសាឡាមទៅកាន់គាត់ និងសុំឱ្យអល់ឡោះផ្តល់នូវការពេញចិត្តចំពោះគាត់។
ស៊ូណិតចំពោះអ្នកដែលទៅទស្សនកិច្ចម៉ាស្ជិតណាហ្ពាវី គប្បីបង្កើននូវការសឡាតនៅក្នុងម៉ាស្ជិតឲ្យបានច្រើនដើម្បីទទួលបាននូវផលបុណ្យដ៏ធំធេង។
(ពូខរី៖១១៩០, មូស្លីម៖១៣៩៤)
គេក៏ប្រើស៊ូណិតឲ្យទៅទស្សនកិច្ចម៉ាស្ជិតគូហ្ពាកដើម្បីសឡាតទីនោះផងដែរ ព្រោះមានភស្តុតាងបញ្ជាក់ពីឧត្តមភាពនៃការធ្វើដូចនេះ។
(អាន់ណាសាអ៊ី៖៦៩៩)
គេប្រើស៊ូណិតឲ្យទៅមើល(ហ្ស៊ីយ៉ារ៉ោះ)ទីបញ្ចុះសពអាល់ហ្ពាកៀក និងទីបញ្ចុះសពអ៊ូហ៊ុទ ផងដែរ ព្រោះព្យាការី ﷺ លោកធ្លាប់ទៅមើលផ្នូរពួកគេ និងបួងសួងសុំទូអាឲ្យពួកគេ។ ក្នុងចំណោមទូអាដែលលោកបានបួងសួង គឺ៖
នៅក្នុងម៉ាទីណះនេះ ជនមូស្លីមត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាធ្វើខ្លួនឲ្យស្ថិតនៅលើការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ ប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវប្រុងប្រយ័ត្ន និងចៀសវាងឲ្យឆ្ងាយពីការធ្លាក់ទៅក្នុងប្រការដែលគេបង្កើតថ្មី(ពិទអះ) និងអំពើល្មើសផ្សេងៗ។
មិនត្រូវកាប់ដើមឈើ ឬប្រមាញ់សត្វនៅក្រុងម៉ាទីណះឡើយ ព្រោះមានភស្តុតាងបញ្ជាក់ពីការហាមឃាត់ដូចនេះក្នុងហាទីស្ហជាច្រើនពីរ៉ស៊ូលុលឡោះ ﷺ។
(មូស្លីម ៖ ១៣៦២)
ក្នុងពេលដែលជនមូស្លីមកំពុងតែស្ថិតនៅក្នុងទីក្រុងម៉ាទីណះ គេត្រូវមានអារម្មណ៍ថា ជាការពិតណាស់ រូបគេកំពុងតែស្ថិតនៅទឹកដីមួយដែលពន្លឺត្រូវបានបំភ្លឺចេញពីទីនោះ ហើយទីនោះផងដែរជាកន្លែងដែលចំណេះដឹងដែលមានប្រយោជន៍ត្រូវបានរីករាយទៅពាសពេញសកលលោក។ ដូចនេះ បុគ្គលគ្រប់រូបគប្បីយកចិត្តទុកដាក់ និងខិតខំដើម្បីទទួលបាននូវចំណេះដឹងផ្នែកច្បាប់ឥស្លាម ដែលនាំផ្លូវទៅកាន់អល់ឡោះ ជាពិសេស គេត្រូវស្វែងរកចំណេះវិជ្ជានៅក្នុងម៉ាស្ជិតរ៉ស៊ូលុលឡោះ ﷺ។
(អះម៉ាត់៖១០៨១៤, អ៊ិពនូហ៊ិបហ្ពាន៖៨៧)